khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ នាំយកអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ចែកជូនកងកម្លាំងការពារសន្តិសុខ នៅវិមានព្រឹទ្ធសភា
     
    ចែករំលែក ៖

    ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ចែកជូនដល់កងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ នៅវិមានព្រឹទ្ធសភាសរុបចំនួន៧៥នាក់។ក្នុងឱកាសនោះអំណោយដែលចែកក្នុងម្នាក់ៗទទួលបាន៖ ឃីតចំនួន០១ ដោយក្នុង០១ឃីតមាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកផ្លែឈើ១២កំប៉ុង  ស្ករស០១គីឡូក្រាម ទឹកត្រី ០១ដប ទឹកស៊ីអ៉ីវ០១ដប នំ ០១ប្រអប់ សាប៊ូកក់សក់០១ដប  សាប៊ូម្សៅ០១កញ្ចប់ ម៉ាស ០១ប្រអប់ ច្រាសដុសធ្មេញ០១ដើម ថ្នាំដុសធ្មេញ ០១ប្រអប់ ក្រដាសអនាម័យ០១ប្រអប់ និងធុងជ័រធំ០១ធុង ព្រមទាំងថវិការ១០ម៉ឺនរៀល៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក